ស្នូលនៃសហគ្រាស

LIXIN GROUP នឹងប្រកាន់ខ្ជាប់នូវស្មារតីអង់អាចក្លាហានដែលហ៊ានបង្កើតថ្មីនិងច្នៃប្រឌិត ហើយខិតខំបង្កើតថ្មីនៅគ្រប់វិស័យ ដឹកនាំអាជីវកម្មនានានៅកម្ពុជាធ្វើការប្រកួតប្រជែងនិងលើកកម្ពស់ ចំណែកកម្រិតអភិឌ្ឍន៍ យើងនឹងបន្តពង្រីកកាន់តែទូលំទូលាយនូវផែនទីអាជីវកម្មរបស់ LIXIN GROUP ។ តាមរយៈការអភិវឌ្ឍន៍វិស័យអាជីវកម្មគ្រប់ជ្រុងជ្រោយ នាំឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសសំខាន់ៗមួយដែលមិនអាចមើលស្រាលបានលើពិភពលោក។ ហើយធ្វើដំណើរពីប្រទេសកម្ពុជា ផ្សព្វផ្សាយស្មារតីរបស់ LIXIN GROUP រីករាលដាលទៅគ្រប់ទីកន្លែងលើពិភពលោក។

នាំឱ្យ LIXIN GROUP ក្លាយជាគំរូអ្នកដឹកនាំល្បីឈ្មោះលើពិភពលោក។
ស្នូលនៃសហគ្រាស

ទំនាក់ទំនងនៃសហគ្រាស

  • អាជីវកម្មសាងសង់

    Construction business
  • អាជីវកម្មផ្តល់ម្ហូបអាហារនិងភេសជ្ជៈ

    Catering business
  • អាជីវកម្មសណ្ឋាគារ

    Hotel buiness
  • ​មើលសំណួរអាជីពបន្ថែមទៀត

    LIXIN GROUP បានចូលមកប្រទេសកម្ពុជាអស់រយៈពេលច្រើនឆ្នាំហើយ មានកម្លាំងមាំមួនក្នុងវិស័យអភិវឌ្ឍ រៀបចំផែនការនិងសេវាកម្ម យើងមានចក្ខុវិស័យសាងសង់ដ៏អស្ចារ្យ មានលទ្ធភាពនាំឱ្យគម្រោងសាងសង់ដ៏ធំធេងជាច្រើនសាងសង់ឡើងលើដីធ្លានេះ ហើយអាចឆ្លើយតបទៅនឹងតម្រូវការអំពីផែនការអភិវឌ្ឍជាផ្លូវការ និងសំណង់គមនាគមន៍ធំៗនៅគ្រប់តំបន់ មកពង្រីកផែនការថ្មីសំរាប់ទីក្រុងក្នុងដំណាក់កាលនៅពេលអនាគត10ឆ្នាំ 20ឆ្នាំ រហូតដល់30ឆ្នាំក្រោយនៅទូទាំងប្រទេស។ យើងសង្ឃឹមថា តាមរយៈការស្ថាបនាតាមតំបន់ នឹងទាក់ទាញសហគ្រាសពាណិជ្ជកម្មអន្តរជាតិកាន់តែច្រើនសំរាប់ក្រុងនានា ទន្ទឹមនឹងនេះ បង្កើនឱកាសការងារនិង លើកកម្ពស់កំណើនចំនួនប្រជាជន ហើយពន្លឿនភាពរុងរឿងនៃទីក្រុង ដូច្នេះក្រៅពីការអភិវឌ្ឍន៍អចលនទ្រព្យ សហគ្រាសសាងសង់របស់គ្រុបយើងក៏រួមបញ្ចូលអចលនទ្រព្យពាណិជ្ជកម្ម អចលនទ្រព្យទេសចរណ៍និងវិស័យផ្សេងៗទៀត យើងប្រកាន់ខ្ជាប់នូវគំនិតគ្រប់ជ្រុងជ្រោយ អន្តរជាតិ ខិតខំធ្វើការដើម្បីធ្វើឱ្យការស្ថាបនានៅកម្ពុជាចូលក្នុងស្ថានភាពថ្មីមួយ ហើយក្លាយទៅជានិមិត្តរូបអាជីវកម្មថ្នាក់ខ្ពស់ដែលពិភពលោកកោតសរសើរ។

  • ​មើលសំណួរអាជីពបន្ថែមទៀត

    ម្ហូបអាហារនិងភេសជ្ជៈគឺជាវប្បធម៌សំខាន់ៗដែលជិតដល់ជីវភាព ទន្ទឹមនឹងនេះ ក៏ជាគន្លឹះសំខាន់ជំរុញទេសចរណ៍និងទំនាក់ទំនងពាណិជ្ជកម្ម។ LIXIN GROUP បានប្តេជ្ញាបង្កើតវប្បធម៌ម្ហូបអាហារនិងភេសជ្ជៈលំដាប់លេខមួយលើពិភពលោកនៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងជ្រើសជួលចុងភៅអន្ដរជាតិនិងបន្តរបៀបជោគជ័យនៅវិស័យធ្វើអាជីវកម្មម្ហូបអាហារអន្តរជាតិ យើងយកចិត្តទុកដាក់ចំពោះម្ហូបពិសេស តុបតែងបរិស្ថាន ប្រកបដោយស្មារតីសេវាកម្មផ្កាយ5 កែប្រែរចនាសម្ព័ន្ធទាំងមូលអាជីវកម្ម ធ្វើអាជីវកម្មកាន់តែលំអិត បានបង្កើតម៉ាកភោជនីយដ្ឋានល្បីឈ្មោះតាមតំបន់ដែលឥស្សរជនវិស័យនយោបាយនិងពាណិជ្ជកម្មចូលចិត្ត ដូចជា「Golden Formosa Restaurant」、「Liu-Geឆ្នាំងចំហុយដោយភ្លើង」、「DDS cafe」ជាដើម។ ពេលអនាគត យើងនឹងបន្តនាំចូលម៉ាកម្ហូបអាហារអន្តរជាតិបន្ថែមទៀត ដើម្បីឱ្យភ្ញៀវកិត្តិយសទូទាំងពិភពលោកមកពីឆ្ងាយអាចទទួលអារម្មណ៍មិនអាចបំភ្លេចបានដោយសារចូលពិធីជប់លៀងទាំងនោះ។ យើងសង្ឃឹមថា តាមរយៈដំណើរការប្លែកៗរបស់ LIXIN GROUP អាចលើកកម្ពស់ការកែលម្អអាជីវកម្មម្ហូបអាហារទាំងមូល ហើយរួមចំណែកដល់អាជីវកម្មភោជនីយដ្ឋានកម្ពុជា។

  • ​មើលសំណួរអាជីពបន្ថែមទៀត

    ប្រទេសកម្ពុជាគឺជាប្រទេសកំពុងរីកចម្រើនដែលមានការវិនិយោគទុនបរទេសជិត 30 ពាន់លានយាន់ និងមានអ្នកទេសចរណ៍ជាង 5 លាននាក់ មានវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជាពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍និងការកំសាន្ត គឺជាទីផ្សារធំធេងដែលទាក់ទាញអ្នកវិនិយោគមកពីបណ្តាប្រទេសចូលក្នុងប្រទេសកម្ពុជាដើម្បីប្រកួតប្រជែងនិងអភិវឌ្ឍន៍ដោយរបៀបចម្រុះ។ ដូច្នេះ LIXIN GROUP បានរួមបញ្ចូលនូវអាជីវកម្មល្បែងភ្នាល់ដែលមានស្រាប់ ហើយនាំបញ្ចូលនូវរបៀបធ្វើអាជីវកម្មសណ្ឋាគារទំនើបជាងគេលំដាប់អន្តរជាតិ ដើម្បីបង្កើតនូវប្រព័ន្ធសណ្ឋាគារនិងភោជនីយដ្ឋានធំៗដែលមានសេវាកម្មជាច្រើនដូចជាល្បែងភ្នាល់ កំសាន្តនិងវិស្សមកាលជាដើម ដូចជា សណ្ឋាគារ 「WM Hotel & Casino」ដែលមានទិដ្ឋាភាពឆ្នេរសមុទ្រស្អាតជាងគេទាំង10នៅអាស៊ី 「សណ្ឋាគារ J7 Angkor」 និង 「នាវាទេសចរណ៍លើសមុទ្រJWM 」ជាដើមសុទ្ធតែមានល្បីឈ្មោះនៅទូទាំងកម្ពុជា ដោយបានផ្តល់សេវាកម្មបដិសណ្ឋាកិច្ចថ្នាក់អន្តរជាតិ ល្បែងភ្នាល់កំសាន្តគ្រប់បែបយ៉ាង។ យើងសង្ឃឹមថា តាមរយៈប្រតិបតិ្តការថ្នាក់អន្តរជាតិដែលមានបែបបទប្រព័ន្ធ អាចបង្កើតសណ្ឋាគារលំដាប់ផ្កាយ 5 និងអារម្មណ៍ជាកិត្តិយសដោយឡែក សំរាប់ភ្ញៀវកិត្តិយសទូទាំងពិភពលោក ហើយនាំមកនូវឱកាសអាជីវកម្មល្អដូចជាពេជ្រជាច្រើនសំរាប់ប្រទេសកម្ពុជា។

​មើលសំណួរអាជីពបន្ថែមទៀត
​ព័ត៏មានទាំងឡាយ
យើងផ្តល់ជូនរាល់ការប្រមូលផ្តុំនូវតម្រូវការតែមួុយគត់សម្រាប់អ្នកវិនិយោគនិមួុយៗ ។
  • LIXIN GROUP Clubhouse

  • CEO KT PACIFIC

  • WM hotel&casino

  • CEO KT PACIFIC- 2018 Asia Property Award Highlights

  • Amazing Phnom Penh