LIXIN GROUP
ផែនការធ្វើអាជីវកម្ម
.
ការធ្វើផែនការអាជីវកម្ម

នាំឱ្យពិភពលោកដើរតាមជំហានយើង!

យើងមិនសុខចិត្តធ្វើជាអ្នកឈានមុខគេ និងអ្នកជោគជ័យនៅទីផ្សារកម្ពុជាតែមួយទេ។ គោលដៅរបស់យើង គឺធ្វើឲ្យពិភពលោកមើលឃើញប្រទេសកម្ពុជា ហើយក្លាយទៅជាអ្នកដើរតាមជំហានរបស់យើង។ មុនពេលកម្ពុជាត្រូវប្រទេសច្រើនផ្សេងទៀតយកចិត្តទុកដាក់ LIXIN GROUPបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជាហើយ យើងបានរៀបចំពីវិស័យអចលនទ្រព្យពាណិជ្ជកម្មនិងអចលនទ្រព្យទេសចរណ៍វា រហូតដល់វិស័យទេសចរណ៍និងកំសាន្ត វប្បធម៌និងចំណីអាហារ តាមរយៈធ្វើអាជីវកម្មនៅគ្រប់វិស័យ អភិវឌ្ឍឱ្យស៊ីជ្រៅនៅកម្ពុជា បានបង្កើតឡើងប្រព័ន្ធក្រុមហ៊ុនគ្រប់គ្រាន់និងធំសម្បើម។ ក្នុងនាមជាគ្រុបសំខាន់ៗប្រកបអាជីវកម្មសំណង់អភិវឌ្ឍន៍ ល្បែងភ្នាល់និងកំសាន្តជាដើមនៅប្រទេសកម្ពុជា យើងមិនត្រឹមតែទទួលបន្ទុកធំៗចំពោះ 「ការលើកកម្ពស់អាជីវកម្ម」 និង 「ការធ្វើសមាហរណកម្មអាជីវកម្មនានា」 ប៉ុណ្ណោះទេ។ សព្វថ្ងៃនេះ ក្រៅពីកាន់កាប់ធនធានបរិស្ថានធម្មជាតិនៅវិស័យទេសចរណ៍ កម្ពុជាក៏មានវិនិយោគទុនបរទេសច្រើនសន្ធឹក ហើយកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចជាច្រើនរបស់ចិននិងបណ្តាប្រទេសពិភពលោក។ ក្រោមលក្ខខណ្ឌដែលមានកាលៈទេសៈ ដូចជាបរិស្ថាន ធនធាន គោលនយោបាយជាដើមរួចហើយ LIXIN GROUP មុខជានឹងឆ្លៀតឱកាសដើរតាមនិន្នាការពិភពលោកនេះ ដើម្បីឈានចូលទីផ្សារអន្តរជាតិ។ ដូច្នេះនៅពេលអនាគត LIXIN GROUP នឹងប្រកាន់ខ្ជាប់នូវស្មារតីអង់អាចក្លាហានដែលហ៊ានបង្កើតថ្មីនិងច្នៃប្រឌិត ហើយខិតខំបង្កើតថ្មីនៅគ្រប់វិស័យ ដឹកនាំអាជីវកម្មនានានៅកម្ពុជាធ្វើការប្រកួតប្រជែងនិងលើកកម្ពស់ ចំណែកកម្រិតអភិឌ្ឍន៍ យើងនឹងបន្តពង្រីកកាន់តែទូលំទូលាយនូវផែនទីអាជីវកម្មរបស់ LIXIN GROUP ។ តាមរយៈការអភិវឌ្ឍន៍វិស័យអាជីវកម្មគ្រប់ជ្រុងជ្រោយ នាំឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសសំខាន់ៗមួយដែលមិនអាចមើលស្រាលបានលើពិភពលោក។ ហើយធ្វើដំណើរពីប្រទេសកម្ពុជា ផ្សព្វផ្សាយស្មារតីរបស់ LIXIN GROUP រីករាលដាលទៅគ្រប់ទីកន្លែងលើពិភពលោក។ នាំឱ្យ LIXIN GROUP ក្លាយជាគំរូអ្នកដឹកនាំល្បីឈ្មោះលើពិភពលោក។

LIXIN GROUP

សមត្ថភាពនៃជំនាញ

អាជីវកម្មរបស់​ LIXIN GROUP

បច្ចុប្បន្ននេះ LIXIN GROUP មានអង្គភាពអាជីវកម្មធំ ៗ ចំនួន 7 ហើយនឹងបន្តបង្កើតអាជីវកម្មនានាទៀតនាពេលអនាគត ហើយប្តេជ្ញាចិត្តក្លាយជាអ្នកនាំមុខគេក្នុងអាជីវកម្មនានា និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនានាក្នុងចំណោមក្រុមហ៊ុនខ្លាំងពូកែ យើងសង្ឃឹមថា តាមរយៈមធ្យោបាយប្រកួតប្រជែងមានលក្ខណៈល្អ កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍន៍ដោយឆ្លងវិស័យជាដើម នាំឲ្យកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស ហើយបង្កើតស្ថានភាពសេដ្ឋកិច្ចថ្មី។

See More